Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួ​ញឧក​ញ៉ា តាំង​ អៀងបានចំ​ណាយលុយ​រាប់សែនដុល្លា​រដើម្បីប្រ​មូលទិញឈើ​​និងដឹកជញ្ជូន​ឈើចេញ​ពីស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រកស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរភ្នំក្រ​វា​ញ

ខេត្តពោធិសាត់៖ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា តាំង អៀង បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិសាត់ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ តាំង អៀង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ចំណែក​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ ក៏ដូចជា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ នាំគ្នា​សម្ងំស្ងៀម​ក្នុងខណៈដែល​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​។ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​រូបនេះ​បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ឲ្យ​បក្ខពួក​របស់ខ្លួន​ប្រមូល​ទិញ​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​។ ឈើ​ដែល​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​កំពុង​ប្រមូល​ទិញ​ភាគច្រើន​ជា​ឈើ​ប្រភេទ​ធ្នង់ គ្រញូង បេង នាងនួន និង​ឈើ​រាជ​កុល​ជាដើម គឺ​សុទ្ធតែជា​ឈើ​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ តាំង អៀង បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស (MDS) របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពល​ភាពជា​យូរ​មកហើយ​នោះ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិសាត់ ទេនោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​បន្ត​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទើប​មេ​ឈ្មួញ តាំង អៀង អាច​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​តំបន់​អភិរក្ស​នៃ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តពោធិសាត់ យ៉ាង​មហន្តរាយ​។ពត៌មានខាងលើនេះអង្គភាពយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។
គួររំលឹកថារដ្ឋមន្ត្រីក្រសួងបរិស្ថាន  លោក សាយ សំអាល់ បានស្នើ ទៅអភិបាលខេ ត្តចំនួន ២១ឲ្យអនុវត្តវិ ធានកា រច្បា ប់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស  ។ក្នុងលិខិតចុះថ្ងៃទី០៩  ខែធ្នូ ដែល ត្រូវបានផ្ញើជូនទៅអភិបា លខេត្តចំនួន ២១ នៅទូទាំងប្រទេសកម្ពុជា  លោក សាយ សំអាល់ បា នលើកឡើង ថា ក្រសួង បានពិនិត្យឃើញថា ករណីបទ ល្មើសធនធានធម្មជាតិក្នុងតំបន់ ការពារធម្មជា តិ តែងតែ កើតមា នឡើង ច្រើនជាងធម្មតា  នៅរដូវប្រាំងរៀងរាល់ឆ្នាំ។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ  បានបន្តថា ដើម្បីបង្កើនប្រសិទ្ធភាព នៃការការ ពា រ និងអភិរក្សធនធានធម្មជាតិ  លោកស្នើទៅអភិបាលខេត្ត ឲ្យពិនិត្យតា មដាន និងចាត់វិធាន ការបង្ការ ទប់ស្កា ត់និងប ង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតនៅក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ថាសំណើរបស់ លោក សាយ សំអា ល់ បានកើតឡើង ២ថ្ងៃក្រោយពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានសម្រេច បង្កើតគណៈកម្មា ធិការជា តិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធា នធម្មជាតិ ក្រោមការដឹកនាំប ញ្ជាពីលោក សៅ សុខា មេប ញ្ជាការ កងរាជអាវុធហត្ថ លេខផ្ទៃប្រទេស។លោក សៅ សុខា ដែលជាអគ្គមេបញ្ជាការរងកងទ័ពផងនោះ ក៏ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំងឲ្យដឹកនាំ ការបង្ក្រាបបទល្មើ សព្រៃឈើនៅទូទាំ ងប្រទេសផងដែរ  កាលពី ប៉ុន្មានខែកន្លងមកនេះ។ ជាងនេះទៅទៀតនោះកាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ នាយឧត្ត មសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេសហើយក៏មានឋា​នៈជាអគ្គមេ បញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទដែរនោះ បានចេញ​ផែនការ​ថ្មី​មួយ ស្តីពី​ការទប់ស្កាត់​និង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​លោក សៅ សុខា បញ្ជាក់​ក្នុង​ផែនការ​ថា គោលបំណង​នៃ​ការដាក់ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​បទល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និង​ការនាំចេញ​ព្រៃឈើ​, ​ការបាញ់ និង​ការនាំចេញ​សត្វព្រៃ​, ការ​រុក​ទន្ទ្រាន និង​ការកាន់កាប់​ដី​រដ្ឋ​, និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។​ផែនការ​នេះ ក៏បាន​កំណត់​ផងដែរ ពី​វិធានការ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។ មេបញ្ជាការ​កង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង មធ្យោបាយ គ្រឿង​បំពាក់ និង​ចាត់​គ្រប់​វិធានការ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ឲ្យ​សម្រេចបាន​ជោគជ័យ​»​។​សមាសភាព​ដឹកនាំ​បញ្ជា ដែល​កំណត់​ក្នុង​ផែនការ​នេះ មាន​៣​ទិស គឺ​ទិស​ទី​១ មាន​ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និង រតនគិរី ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ន សាម៉ុន មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, ទិស​ទី​២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧ​ត្ត​រ​មានជ័យ ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក អន សាខុន មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, និង​ទិស​ទី​៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។កម្លាំង​សរុប​ក្នុង​ទិស​ទាំង​៣ មាន​៦៩០​នាក់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​ផែនការ​នេះ ដើម្បី​ត្រៀម​ចេញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។ សូមបញ្ជាក់ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​ក្រុម​ការ​ងារ​មួយ ហៅថា «​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​» ដោយ​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​។
សូមជម្រាបផងដែរថា សម្ដេចហ៊ុនសែនបានបញ្ជា ក់ថាអាណត្តិនេះជាអាណ ត្តិមួយដែលរាជរដ្ឋាភិបាល កម្ពុជា កំណែ ទម្រង់ស៊ីជ ម្រៅបំផុតដើម្បីបម្រើសេច ក្ដីត្រូវការរបស់ពលរដ្ឋដែ លជាម្ចាស់ឆ្នោត។បើតាមការចុះផ្សាយ លើទំព័ រហ្វេ សបុករប ស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី ០១ ខែមីនាការបង្ហាញនូវជំហរអនុត្តន៍តាមអភិក្រមទាំង៥ម្ដងទៀតនេះ គឺធ្វើឡើងក្រោយពេលដែលមានការដកដំណែងមន្ត្រីអាជ្ញាធរមួយចំនួន ។សម្ដេចបញ្ជាក់ថាមន្ត្រីរាជកា រកងកម្លាំ ងប្រដាប់អាវុធនឹងទទួលការដកដំណែង ឬផ្ដន្ទាទោសតាមច្បាប់ ចំពោះអ្នកណាដែលរំខានដល់ពលរដ្ឋ ។
នាយករដ្ឋ មន្ត្រីកម្ពុជាថាខ្លួនបានដើ រមកដល់ដំណាក់កាលនៃកា រអនុវត្តន៍អភិក្រមទី៥ ហើយដំណាក់ កាលនេះ ជាការវះកាត់។សម្ដេចថាសម្ដេចច ង់ឱ្យមានការអភិវឌ្ឍ ទៅមុខឱ្យលឿនជា ទីបំផុតដោយគ្មាន ការរំខានពីមន្ត្រីដែ លស៊ីប្រាក់ខែរដ្ឋបា នមកពីការបង់ពន្ធពីពល រដ្ឋឡើយ ។ អភិក្រមទាំង ៥ មានដូចជា ១-ឆ្លុះក ញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ។នៅថ្ងៃទី១ មីនា ឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រិត្យ ស្ដីពីការបញ្ចប់មុខដំ ណែងមន្ត្រីរាជការចំនួនពីររូបផងដែរ។តួយ៉ាងអ្នកទាំងពីរនាក់ នោះគឺអភិបាលរងនៃគ ណៈអភិបាលខេត្តព្រះសី ហនុលោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ ក្ដិមន្ត្រីថ្នាក់លេខ ៣ និងលោក  ឆៃ ប៊ុនវណ្ណៈ ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ៥ ។នៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧មករា២០១៧) សម្តេចអគ្គមហាសេ​នាបតី​តេ​ជោ​ហ៊ុន​សែនប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់​ថា៖«គណបក្សប្រជាជនក ម្ពុជាជំរុញការអនុវត្ត នូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រ​ដាប់ អាវុធ, គ្រឿងញៀន, ការកាប់ឈើខុ សច្បាប់, ការទន្រ្ទាន យក ដីធ្លីខុ ស ច្បាប់បទ ល្មើសនេសា ទខុស ច្បា ប់ ,អាជីវក ម្មរ៉ែខុសច្បាប់,អា ជីវកម្ម ខ្សាច់ខុសច្បាប់និ ងការដាក់កុង ត្រូលយក លុយខុស  ច្បាប់ជនណា ដែល ប្រព្រឹ ត្តខុស បទល្មើសត្រូវតែទទួលទោសតាមច្បាប់»។សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុនសែននាយ ករដ្ឋមន្ត្រីនៃ ព្រះរាជាណាច ក្រកម្ពុជាធ្លាប់មានប្រសាសន៍ជាសាធារ ណៈហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រី ប្រភេទ គ្រាប់ ល្ពៅ  ទី៤ ។ក្រៅពីនេះសម្តេចតេជោ មិនត្រូវការឡើយ។ជាពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រ ភេទទី១តែម្តង ជាមន្ត្រីដែ លអាក្រ ក់បំផុត បើតាមចិត្ត​ខឹងវិញគួរតែ “សេះ៥បំបែកសាកសព”ទើបត្រូវ៕ចលនាសង្គម

53690284_720548615008755_7443992946120065024_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts