Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិ​ច្ចបង្ក្រាបបទល្មើ​សព្រៃ​ឈើ​គ្មាន​ប្រ​សិទ្ធភាព​ឧកញ៉ា​ តាំង​ អៀងនិងមេ​ឈ្មួញ ណុប​ ឌី និង​ឈ្មួញ ង៉ូវ ​ទី នៅបន្តដឹកជ​ញ្ជូនឈើ​ខុសច្បា​ប់​ដ​ដែល

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ  បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ ទី​២០ ខែកុម្ភៈ  ឆ្នាំ​២ ០ ១៩ សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  បាន​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ គ្មាន​លិខិតអនុញ្ញាត​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រកឃើញ​ឈើមូល​ចំនួន​២១​កំណាត់​ស្មើនឹង​១៣,៨៩៧​ម៉ែត្រគូប និង​វត្ថុតាង​ជាច្រើន​ទៀត​នៅក្នុង​រោង​ម៉ាស៊ីន​អារឈើ​នោះ​ផងដែរ​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស​ន្ទ្រែ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​អាវុធហត្ថ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ករណី​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​នាពេល​កន្លងមក គឺជា​រឿង​ដដែលៗ​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់​ថា​សម​ត្ថ​កិច្ច​អាវុធហត្ថ​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ដែល​ដឹកឈើ​បន្តិចបន្តួច​ឬ​រោង​ម៉ាស៊ីន​អារឈើ​តូចតាច ចំណែក​ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​ឈ្មួញ ង៉ូ​វ ទី នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះឡើយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​បរិស្ថាន ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បានកត់សម្គាល់​ទៀតថា កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ទាល់តែសោះ​។ ជា​ការពិត​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​រោង​អារឈើ​តូច​មួយ​នៅក្នុង​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ចំណែក​រោង​ម៉ាស៊ីន​អារឈើ​របស់​មេ​ឈ្មួញ តាំង អៀង និង​មេ​ឈ្មួញ​ដទៃទៀត​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង មិនដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់។បឋម

53201060_1314276665379404_6670637849152323584_n 52407080_323423588306991_2909181391977578496_n

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts