Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​នេត​ សាវឿនអ​គ្គស្នងការ​នគរបាលជា​តិមិនគួរ​មើលរំលងលោ​ក ខឹម ​ចិត្រាមេន​​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិប៉ោយ​ប៉ែត​និងបក្ខពួកប្រើ​អំណាច​ប្រព្រឹ​ត្តអំពើពុ​ករ​លួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ខឹម ចិ​ត្រា បាន​ឲ្យ​ដឹងថា  ទំនងជា​លោក ខឹម ចិ​ត្រា  ចំណាយ​ដើមទុន​យ៉ាងច្រើន​ ក្នុងការ​ទទួលបាន​តំណែង​ ជា​មេ​នគរបាល​អន្តោប្រវេសន៍ ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ទើប ​លោក ខឹម ចិ​ត្រា ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា ជាបន្ទាន់​ព្រោះ​មន្ត្រីនគរបាល​រូបនេះ​ទទួលបាន​តំណែង​ជា​នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ចាប់ផ្ដើម​ល្បីល្បាញ​យ៉ាងខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ

សេចក្ដីរាយការណ៍​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា លោក ខឹម ចិ​ត្រា ដែល​ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ស៊ឹម សំអាត កាលពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំងក្លាជាងមុន ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ​លោក ខឹម ចិ​ត្រា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រាកដជា​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​ផ្សេងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា លោក ខឹម ចិ​ត្រា កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ភ្ញៀវទេសចរ​ចេញចូល​តាម​ច្រក​នេះ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ដែល​ឃុបឃិត​ជាមួយ​ភាគី​សៀម គឺ​ទី​១-​ជំរិត​យកលុយ​ខុសច្បាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​៥០​បាត​ឬ​ប្រមាណ​៧០០០​រៀល​នៅពេល​វ៉ៃ​ត្រា​លើ​ប័ណ្ណ​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជា​ឆ្លង​ចូល​ប្រទេស​សៀម​។ ទី​២-​ធ្វើលិខិត​បញ្ជាក់​មួ​យស​ន្លឹ​ក​តម្លៃ​២០០​បាត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ថតរូប​ធ្វើ​កាត​ចូល​ទឹកដី​សៀម​។ ទី​៣-​ធ្វើលិខិត​បញ្ជាក់​១​សន្លឹក​២០០​បាត​និង​៤០០​បាត​ផ្សេងទៀត​សម្រាប់​ថត​ប័ណ្ណ​ចូល​ប្រទេស​សៀម​ចំពោះ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ក្រៅពី​ក្រុង​ប៉ោយប៉ែត​។

ចំណុច​ទី​៤​នៃ​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា និង​បក្ខពួក​គឺ​ជំរិត​យកលុយ​ក្នុង​មួយខែ​៣០០​បាត​ពី​អ្នករត់ម៉ូតូឌុប​នៅ​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​។ ទង្វើ​របស់លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដូច​រៀបរាប់​ខាងលើនេះ​គឹជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ​។ ដោយសារ​ថា អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ខឹម ចិ​ត្រា និង​បក្ខពួក​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញចូល​ទឹកដី​សៀម​តាម​ច្រក​ប៉ោយប៉ែត និង​ភ្ញៀវទេសចរ​ចេញចូល​តាម​ច្រក​នេះ​។បឋម

51896073_659039234516105_2483030205677961216_n 52323729_815063105498322_8042960899012558848_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts