Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ សាំង ​ណនមេគយច​ល័តផ្លូវជា​តិលេខ៥​ប៉ុស្ដិ៍ជជុះភូមិ​កូនដំរីគាប​យកលុយពី​ក្រុម​ឈ្មួញឆៅៗ​តាមរ​បៀបពុ​ករលួ​យចាំមើលលោក ឱ​ម យ៉ិនទៀ​ងមាន​វិធា​នការដែ​រឺទេ​?

ក្រុម​ឈ្មួញ​និង​អាជីវករ​ ដែល​រង​ការគាបសង្កត់​ពី​លោក  សាំង ណន និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ ​លោក  ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង ​អំពើពុករលួយ បើក​ការស៊ើបអង្កេត ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រ បស់លោក  សាំង ណន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូល​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព ដូច្នេះ​លោក ឱម យ៉ិនទៀង មិនគួរ​ទុក​ឲ្យ​លោក សាំង ណន ធ្វើ អ្វីៗតាម​អំពើ​ចិត្ត​ទៀតឡើយ​។ ទន្ទឹមនឹងនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក សាំង ណន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​នោះទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក សាំង ណន និង​បក្ខពួក​បាន​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​ពួកគាត់​មិន​ទទួលបាន​វិក្កយបត្រ​ឬ​ប័ណ្ណ​បង់លុយ​នោះឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចរាល់​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​សម្រាប់​លោក សាំង ណន និង​បក្ខពួក​នោះទេ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន គាប​យកលុយ​កាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។ ជាងនេះទៅទៀត​គឺ​លោក សាំង ណន តែង​ប្រើប្រាស់​ឈ្មោះ​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក សាំង ណន មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ចូលទៅ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​។ ផ្ទុយទៅវិញ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​កាន់តែ​ច្រើនឡើងៗ ហើយ​ប្រើ​ឈ្មោះ​មេ​គយ​ខេត្តបន្ទាយមានជ័យ ធ្វើជា​បង្អែក​ការពារ​ខ្លួន​គ្រប់ពេលវេលា​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ព្រោះ​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។(មានតភាគ)

01_06_2011_lim_dsc00229-13 img-20180904-wa0010-copy-2-copy-300x208

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts