Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​លោក​ នួន ​​គឹមហេងប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរថយន្ត​ខែល​ជ័យ​និ​ងបក្ខពួក​អាង​អំណាចប្រព្រឹត្តអំពើ​​ពុករលួយមិនញ​ញើតអង្គភា​ពប្រឆាំ​ងពុករលួ​​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ខែល​ជ័យ បាន​បញ្ជាក់ថា ​ទោះបី​ឈ្មួញ​ ខ្លះ​ ដឹក ជញ្ជូន​ទំនិញ​លើស​ទម្ងន់​តាម​ រថយន្ត​ស​ណ្ដោ​យ​កន្ទុយ​វែងៗ  ក៏​លោក នួន គឹម​ហេង ព្រម ទាំង​បក្ខពួក​មិ ន​ចាត់វិ ធានការ​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​លោក នួន គឹម​ហេង បានកំណត់​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង​ទៅដោយ​មិនចាំបាច់​ចូល​ថ្លឹង បើទោះបី​រថយន្ត​ទាំងនោះ​អាច​បង្ក​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន យ៉ាងណាក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ គឺមាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​ផ្សេងៗ ក៏ដូចជា​ដឹកឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ពី​១០០​ទៅ​១៥០​គ្រឿង​ហើយ​បើ​រថយន្ត​១​គ្រឿង​ត្រូវ​បង់លុយ​២០​ម៉ឺន​រៀល គឺ​លោក នួន គឹម​ហេង ប្រមូល​លុយ​បាន​មិនតិច​ឡើយ​?។ មានការ​សង្ស័យថា​ចំណូល​ទាំងនោះ​ត្រូវបាន​ចែករំលែក​ទៅ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​សាធារណការ​ផងដែរ ទើប​លោក នួន គឹម​ហេង ព្រមទាំង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​

 ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក្នុងស្រុក​កំពង់សៀម ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក សុខ ស្រ៊ុន ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ ស្រ៊ុន ទេនោះ​គឺ​លោក នួន គឹម​ហេង និង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ប្រាកដជា​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​លោក នួន គឹម​ហេង និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​កំពង់សៀម ឲ្យ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ ។​

បញ្ជាក់ថា​រឿងអាស្រូវ​ពុករលួយ​របស់លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​(​ខែល​ជ័យ​) និង​អនុប្រធាន​គឺ​លោក សេង សុង ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បើក​កាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​របស់លោក នួន គឹម​ហេង និង​បក្ខពួក ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក នួន គឹម​ហេង និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។​

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ អាជីវករ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧១ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ បាន​គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ដំឡូង​មី គ្រាប់ស្វាយចន្ទី កៅស៊ូ និង​ឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក នួន គឹម​ហេង និង​បក្ខពួក​មិនដែល​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ ហើយ​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​តាម​ការកំណត់​តែម្តង​។ បើទោះបី​ពួកគេ​ដឹកជញ្ជូន​កសិផល​និង​ទំនិញ​ផ្សេងៗ​មិន​លើស​ទម្ងន់​ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ៍​ខែល​ជ័យ ចៀស​មិន​ផុត​ឡើយ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជាមិនខាន​។​(មានត)

35881781_474521612968804_7430218376116436992_n44593778_2026398340756629_4637214200228216832_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts