Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​លោកទុំណូ​ប្រធានសាខាគ​យខេត្តព្រះ​សីហនុនិង​ណុបសំអាន​កំពុងឃុប​ឃិតជាមួ​យឈ្មួញរកស៊ីនាំទំនិញ​ប្រេងគេ​ចព​ន្ធចូលស្រុកដោយ​បង់ពន្ធ​មិនគ្រប់ដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​ធើ្វ​មានធ្វើ​បាន

ទំនិញគេចពន្ធប្រេងគេចពន្ធកំពុងដឹក ឡើងគគ្រឹកគគ្រេងនៅខេត្ត​ព្រះ សីហនុខណៈពុករលួយ ជាប្រព័ន្ធ
​ខេត្ត​ព្រះ សីហនុ​៖ប្រភពឲ្យដឹងថាទំនិញគេច ពន្ធ​ហូរ​ចូល​តាម​ស្នាក់ការ​គយ ​និង​រដ្ឋា​ករទាំង​៣ដែល​ស្ថិត ​ក្រោម​ការគ្រប់គ្រង របស់​សាខាគយ និង​រដ្ឋាករខេត្ត​ព្រះសីហនុត្រូ វបាន​គេ​ទម្លាយ​ថារដ្ឋ​នៅតែមាន ​បាត់បង់​ចំណូល​ពន្ធ​នាំ ចូល​យ៉ាងច្រើន ​ក្នុង​១​ខែ ៗ​ ដោយសារ​មន្ត្រី​គយ​ឃុ​ប​ឃិត​ ជាមួយ​ឈ្មួញ​ទុក​ស៊ី​ក្រោមលេស ​ចំណូល​ពន្ធ​ទូទាំងប្រទេស​កើ ន​ឡើង។ លោក​ទុំ ​ណូ​ប្រធាន​សាខា​គយ​ខេត្ត​ព្រះសីហនុដែលធ្លាប់មានជំនាញនៅខេត្តប៉ៃលិន ត្រូវបាន​គេ​បង្ហើប​ថា​បាន​ម៉ៅ​ដាច់​អោយ​ខាង​ស្នាក់ការ​គយ​ទាំង​៣(​គយ​ទំនប់រលក​កែវផុស​ស្ទឹងហាវ​)​បង់លុយ​ជា​កញ្ចប់​ឡើងលើ​ដោយ​បែងចែក​ហែក​ប្រយោជន៍​នេះ​តាម​តួនាទី​និង​ភារកិច្ច​។ដោយ​សំអាងថា​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​ផែនការ​ថ្នាក់លើ​​សព្វថ្ងៃ​ប្រធាន​សាខាគយនិង​រដ្ឋាករខេត្ត​ព្រះសីហនុ​បាន​និង​សំងំស៊ីដាច់​លុយ​ពី​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​លើ​លំហរ​សមុទ្រ​ដែល​នាំចូលតាម​ច្រក​ស្នាក់ការ​ទាំង​៣ យ៉ាងសុខស្រួល។ ក្នុងនោះ​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលក មានការ​នា​ចូល​ទំនិញគេចពន្ធ​លក្ខ​ណៈ​ទ្រង់ទ្រាយ​ធំ​ដូចជា​ម៉ូតូ​ស៊េរី​ទំនើបៗ គ្រឿងសំណង់ ទំនិញ​គ្រឿងទេស ដែល​គេចពន្ធ​ឬ​បង់ពន្ធ​នាំចូល​មិន​គ្រប់​តាមរបៀប​(​ក្លែងភេទ​ទំនិញ​) ដូចជា​ទំនិញ​តម្លៃខ្ពស់​មក​បង់ពន្ធ​ជា​ទំនិញ​(​ផ្សា​រធូប​)​ចាប់ហួយ​ទៅវិញ​។​ក្រៅពីនេះ​ប្រភព​ចំណូល​ធំ​របស់​មេ​គយ​ខេត្ត​គឺ​ការនាំ​ប្រេង​គេចពន្ធ​ចូល​នេះ​តែម្តង ។កន្លងមក​ក៏​ដូច​បច្ចុប្បន្ន ប្រេង​គេចពន្ធ​ដែលឈ្មួញឈ្មោះទាវិចិត្រត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ យកមក​ទុក​លក់​ចែកចាយ​បន្ត​នៅ​ចំណុច កោះ​ព្រាប ក្រោម​ការគ្រប់គ្រង​ដោយ​លោក​ណុប​សំអាន​មេ​គយ​ទំនប់រលក​។ ទូក​តូច ទូក​ធំ​ចរាចរ​លើ​ដែនសមុទ្រ​ត្រូវ​ទិញ​ប្រេង​គេចពន្ធ​ពី​ចំណុច កោះ​ព្រាប​ដែល មាន​តម្លៃ​ទាប។ពិសេស​ឡាន​ឈ្មួញ​ទាំង​តូច ទាំង​ធំ បាន​ទៅ​ដឹក​ចេញពី​កោះ​ព្រាប យកមកចែក​ចាយ​តាម​ស្ថានីយ៍​ប្រេង​ក្នុង​ក្រុងព្រះសីហនុ និង​បណ្តា​ស្រុក​មួយចំនួនទៀត​យ៉ាង​ចំហរ ខ​ណៈ​មេ​គយៗ​ច​ល័​តដែលមាន​ភារកិច្ច​បង្ក្រាប​សំងំ​ឈឹង!គិតតែប្រយោជន៏ផ្ទាល់ខ្លួន​។សេចក្តីរាយការណ៍​ពី​ដែនសមុទ្រ​បញ្ជាក់ថា​បើទោះជា ទំនិញគេចពន្ធ​លក្ខ​ណៈ​ទ្រង់ទ្រាយ​ធំ មាន​ជា​ម៉ូតូ​ទំនើបៗ គ្រឿងសំណង់ ទំនិញ​ចាប់ហួយ មាន​រត់ពន្ធ មាន​បង់ពន្ធ​នាំចូល​មិន​គ្រប់ មាន​បង់ពន្ធ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​មក​បង់ពន្ធ​នាំចូល​ទាប របៀប​(​ក្លែងភេទ​ទំនិញ​) ករណី​ខ្លះទៀត​ទំនិញ​តម្លៃខ្ពស់​មក​បង់ពន្ធ​ជា​ទំនិញ​(​ផ្សារ​ធូប​)​ចាប់ហួយ​ទៅវិញ​ក៏ដោយ ក៏​រាល់​ទំនិញ​ទាំងនេះ​ត្រូវ​ឆ្លងកាត់​ក្រុម​គយ​ចល័ត​ដែនសមុទ្រនិង​នគរបាល​ព្រំ​ដែនទឹក​ជាមុនសិន​។បានន័យថា​គយ​ចល័ត​ដែនសមុទ្រនិង​នគរបាល​ព្រំដែនអនុញ្ញាតិ​អោយ​ដឹកជញ្ជូន​ឬ​ស៊ីលុយ​ពី​ឈ្មួញ​ហើយ ទើប​ខាង​គយ​ទំនប់រលក គយ​ស្ទឹងហាវ គយ​កែវផុស បន្ត​យកលុយ​ដូចគ្នា​។​ចឹ​ង​!ហើយ​បាន បទល្មើស​រត់ពន្ធ​នៅ​ខេត្ត​ព្រះសីហនុ​វា​ក្លាយទៅជា​រឿង​ធម្មតា​ដែល​មេ​គយៗ​នៅ​ខេត្ត​ព្រះសីហនុ និង​មេ​គយ​ស្នាក់ការ​ទាំង​៣​ទទួ​លបាន​លាភសក្ការៈ ម្នាក់ៗ​សឹង​ក្លាយជា​សេដ្ឋី​។ ទោះជា​យ៉ាងណា​ពួក​គយ​ចល័ត​និង​គយ​ស្នាក់ការ​ទាំងបី៣ចំណុះ​មិនអាច​លាក់បាំង​ពី​មេ​គយ​ខេត្ត​គឺ​លោក​ទុំ​ណូ​នោះទេ​រឿង​បង្ក្រាប​ឬ​មិន​បង្ក្រាប​នោះ​។​​ថ្មីៗ​នេះៗ​មាន​មេ​ឈ្មួញ​រកស៊ី​គេចពន្ធ​ធំៗ បានមក​ច​រចារ រក​កញ្ចប់​ទុកអោយ​ចៀសវាង​បែកឆ្នាំង​បាយ
ទាក់ទង​និង​ល្បិច​រកលុយ​ពី​ជំនាញ​អ្នករកស៊ី​បាន​បង្ហើប​ថា​ប្រធាន​សាខា និង​មេ​ស្នាក់ការៗ​ទាំង​៣ ធ្វើការ​របៀប​(​កន្ទេល​ធំ​បន្លំ​ដេក​) ក៏​ប្រឹង​ស្រូបយក​ប្រភព​សេដ្ឋកិច្ច​ពី​ទំនិញរត់ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហែក​ប្រយោជន៍​ចែកគ្នា​ទទួលទាន​យ៉ាង​ស្ងៀមស្ងាត់​និង​សំណែន​ដល់​ថ្នាក់លើ​ដើម្បី​បិទបាំង​អំពើ​មិន​ប្រក្រតី​ក្លាយជា​អំពើពុករលួយ​លក្ខ​ណៈ​ប្រព័ន្ធ​រីកដុះដាល​ពេញបន្ទុក​។ព្រោះ​តេ​ជោ​សែន​បាននិងកំពុង​មោទនភាព​ចំពោះ​កំណើន​ពន្ធគយ​ដែល​បើ​គិត​ឲ្យ​ដល់​វា​គ្រាន់តែ​ឡើង​តាម​កំ​ណើន​សេដ្ឋកិច្ច​តែប៉ុណ្ណោះ​តែ​មិនទាន់​អស់​សក្តានុពល​នោះទេ​។​ជាក់ស្តែង​ពួគគេ​បាន​ពន្យឺត​ឬ​អូ​ល​បន្លាយ​ការដាក់​ឲ្យ​អនុវត្ត​ការត្រួត​ពី​និត្យ​តាម​ប្រព័​ន្ធអេឡិចត្រូនិក​ដែល​ទប់ស្កាត់​មិន​ឲ្យ​ឈ្មួញ​និង​គយ​ជួបគ្នា​នោះឡើយ​។ សារពត៌មានយើងបានទាក់ទងទៅលោក នុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលកនិងលោកទុំណូមេ​គយខេត្តនៅព្រឹកថៃ្ងនេះដែរតែពុំលើកទូរស័ព្ទព្រោះខ្លាចសួររឿង……!។សកម្មភាពរកស៊ីប្រេងគេចពន្ធរបស់លោក ទៀ វិចិត្រ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានវាយតម្លៃថា សកម្មភាពនេះបានធ្វើឱ្យរដ្ឋបាត់បង់ថវិកាពន្ធក្នុងមួយឆ្នាំមិនតិចជាង២០លានដុល្លារឡើយ ។ ដោយសារតែឈ្មួញជាមន្ដ្រីមានអំណាច ខ្លាំងនិងមានខ្នងបង្អែករឹងមាំបំផុតនោះ គឺមានតែលោកឧបនាយករដ្ឋមន្ដ្រី លោកអូនព័ន្ធមុន្នីរ័ត្ឋប៉ុណ្ណោះ។ដែលអាចមានលទ្ធភាពបង្រ្កាបការរកស៊ីប្រេងគេចពន្ធដ៏មហិមានេះបាន ។ក្នុង​ស្ថានភាព​បែបនេះ ទាំង​អ្នកវិភាគ អ្នកឃ្លាំមើល​កិច្ចការ​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​យល់ឃើញ​ថា ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ គឺ​កែ​ទម្រង់​សេដ្ឋកិច្ច ឲ្យ​មាន​ភាព​ស៊ី​ជម្រៅ និង​ប្រាកដ​និយម ដោយ​ចាប់ផ្ដើម​ពី​ការ​បំបាត់ អំពើពុករលួយ​ជា​ប្រព័ន្ធ​ឲ្យ​អស់​សិន។
គួររំលឹកដែរថាពាក់ព័ន្ធ និងជុំវិញករណីខាងលើនេះកន្លងមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបា នចេញប ទបញ្ជា​លេ​ខ០ ១ប.​បចុះ​ថ្ងៃ​ទី០៩ខែ​តុលាឆ្នាំ២០១៦ កន្លងមកនេះដោយ ចុះហត្ថលេខាដោយ ប្រមុខរដ្ឋាភិបាលកម្ពុ ជាផ្ទាល់ ដើម្បីបញ្ចៀ សការប៉ះពាល់ដល់ចំ ណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជ កម្មដែលជា​តម្លាភា​ពលើ​ការប្រ មូល ពន្ធរបស់រដ្ឋ?​បែ​រជា​កំពុងកើតមាននៅភាពអសក ម្មយ៉ាងពេញបន្ទុកនាពេលប ច្ចុប្បន្ននៅខេត្ត ព្រះសី ហនុដែ លគ្រប់គ្រងដោយទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា  របស់ស ម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុក។បើ​យោង​តាម​លិខិត​ បទបញ្ជា​លេខ​០១​ប​.​ប សម្តេច នាយ ករដ្ឋមន្ត្រីហ៊ុន  សែនបាន​ចេញបញ្ជា​ ដល់​ កងកម្លាំង​គ្រប់​ប្រភេទ  និង​អាជ្ញាធរ​ដែនដី  ឱ្យ​ចូលរួម​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស ឲ្យខាងតែបានជាទីបំផុតក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទគឺប្រភេ ទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដា​ប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត​។ជាងនេះទៅទៀតកាល ពីពេលកន្លងទៅនេះ​​ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់  ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​ សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ? ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួនទៀតនៅ ក្នុងប្រ ទេស ដែល​គ្មាន​ឆ​ន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេ​កន្លងមកនោះ?​។សូមបញ្ជាក់ដែរថារបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាឲ្យដឹងថាប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលត្រូវបានបញ្ចូលក្នុងសន្ទស្សន៍នេះ​ ហើយចំណាត់ថ្នាក់នេះនៅដដែលដូចឆ្នាំមុន​(១៦១/១៨០)។ របាយការណ៍ដដែល​ បង្ហាញ​ថា​ក្នុងចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង១០ ប្រទេស​សឹង្ហបុរីជាប្រទេស​ដែល​ស្អាតស្អំជាងគេ ពោល​គឺទទួលបាន​ពិន្ទុរហូតដល់​៨៥ ខណៈដែល​កម្ពុជាទទួលបានតែ​២០ពិន្ទុប៉ុណ្ណោះ។ ប្រភពដដែល​ឲ្យដឹងថា តាម​រយៈពិន្ទុនេះកម្ពុជានៅតែ​ជា​ប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់។របាយការណ៍តម្លាភាពដដែលឲ្យដឹងថាសន្ទស្សន៍ចំណាត់ថ្នាក់ប្រទេសនិងដែនដីសរុបចំនួន១៨០នោះត្រូវបានដាក់ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេសនិងអ្នកជំនាញធុរកិច្ចអំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពីសូន្យទៅ១០០។ពិន្ទុសូន្យ មានន័យ ថាពុករលួ យខ្លាំងហើ យ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ក្នុងសន្និសីទសារព័ ត៌មានស្តីពីសន្ទស្ស ន៍នៃការយល់ឃើ ញអំពីអំពើ ពុករលួយ  ឆ្នាំ២០១៨នាយកប្រ តិបត្តិអង្គការតម្លាភា ពកម្ពុជាលោកព្រាប កុលថ្លែងថាកម្ពុជាទ ទួលបាន២០ពិន្ទុស ម្រាប់សន្ទស្សន៍នៃកា រយល់ឃើញពីអំពើ ពុករលួយនៅឆ្នាំ២០ ១៨បើធៀ បរយៈពេ លដូចគ្នានៃ ឆ្នាំ២០១៧ ពោល មានកា រធ្លាក់ចុះ១ពិន្ទុប៉ុណ្ណោះ។លោកបន្តថាដើ ចមដែលនាំឲ្យ ធ្លាក់ចុះ១ពិន្ទុដោ យសារពិន្ទុស្តីពី អភិបាលកិច្ចតា មបែបប្រជាធិបតេយ្យធ្លាក់ចុះពី១៩/១០០ ក្នុងឆ្នាំ២០១៧ មកត្រឹ ម១២/១០០ ក្នុងឆ្នាំ២០១៨។លោកថ្លែងថា៖ «អ្វីដែលទាញកម្ពុជាឲ្យធ្លាក់១ពិន្ទុ ហើយចំណុចនេះ ក ក្តានេះ គឺនិយាយពីប្រជាធិបតេយ្យ និយាយអំពីពុករលួយ នយោបាយ  និយាយអំពីការដោះស្រាយក្នុងប្រព័ន្ធយុត្តិធម៌ អ្វីដែលនាំឲ្យពិន្ទុកម្ពុជាធ្លាក់ចុះ ទាក់ទងទៅនឹង សុខភាពប្រជា ធិបតេយ្យព្រោះចេញលទ្ធផលមកគឺថាប្រជាធិបតេយ្យនៅស្រុកខ្មែរអត់ល្អ បានធ្លាក់ចុះ »។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន​ មានប្រសាសន៍ថា លោកមិនចាប់អារ ម្មណ៍នឹងរបាយ ការណ៍របស់អង្គការតម្លាភាពនោះទេ ដោយថា រដ្ឋាភិបាលកំពុ​ធ្វើកំណែទម្រង់រ ចនាសម្ព័ន្ធរប ស់រដ្ឋមួយចំនួន ទៀតដើម្បីផ្តល់ សេវាជូនប្រជាពល រដ្ឋឲ្យកាន់តែប្រ សើរនិងស្របតាម គោលនយោបាយ ចតុកោណរបស់រ ដ្ឋាភិបា ល។លោកមានប្រសាសន៍ថា៖«ពិន្ទុប៉ុន្មានក៏ដោយគឺមិនគិតគួរយកបញ្ហានេះយកមកគិតគូធ្វើជាមូលដ្ឋាន។សម្រាប់ ការអភិវឌ្ឍប្រទេសឲ្យរីកចំរើ​យើងធ្វើទៅតាម កម្មវិធីនយោបា យរបស់គណប ក្សប្រជាជនកម្ពុ ជាដែលប្រែក្លាយ ទៅជាកម្មវិធីន យោបាយក៏ដូចជាយុ ទ្ធសាស្ត្រចតុកោណរប ស់រាជរដ្ឋាភិបាលដើម្បី កសាងប្រទេសជាតិឲ្យ មានកា ររីក ចំរើន»។អង្គការតម្លាភាពផ្ត ល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយអំពើពុករលួយបា នរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ។ជាពិសេសទាក់ទងនឹងការប្រកា សទ្រ ព្យសម្បត្តិអនុម័តឲ្យទាន់ពេ លនូវបទបញ្ញត្តិដែលលើកកម្ពស់ សិទ្ធិពលរដ្ឋទទួលបានព័ត៌មានសា ធារ ណៈនិងការពារបុគ្គលរាយកា រណ៍ពង្រឹងស្ថាប័នដែលពាក់ព័ន្ធនឹង ការលើកកម្ពស់នីតិរដ្ឋដោះស្រាយ ដោយតម្លាភាពបង្កបរិយាកាសឲ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយដើម្បីរួមគ្នាប្រឆាំងអំពើពុករលួយ។

51475079_242608639997433_1562471276507824128_n

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts