Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ទម្លាប់ងាយៗជួយជំរុញ អារម្មណ៍ផ្លូវភេទឲ្យបានល្អ និងមានប្រសិទ្ធភាព

១. ធ្វើលំហាត់ប្រាណ៖  ការហាត់ប្រាណជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួននៃរាងកាយ អាចជួយបង្កើននូវលំហូរឈាម ក្នុងរាងកាយរបស់អ្នក ។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទងទៅនឹងការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។

សភាពនោះ អាចធ្វើឱ្យបុរសស្រ្ដីកើនឡើងនូវភាពត្រេកត្រអាលផ្លូវភេទដោយខ្លួនឯង។ ប្រសិនបើការកើនឡើងនៃ លំហូរឈាមនៅបរិវេណ ប្រដាប់ភេទធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍ស្រើបស្រាលកាន់តែខ្លាំង ពួកគេក៏កាន់តែចង់រួមភេទ ទៀតដែរ។

២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖ សរសៃឈាមក្រហមដែលកកស្ទះ ដោយជាតិខ្លាញ់ឆ្អែតមិនអាច បញ្ជូនឈាមបានច្រើន ទៅកាន់បរិវេណប្រដាប់ភេទ ដើម្បីឱ្យមានអារម្មណ៍ស្រើបស្រាលបានទេ ដោយសារភាព មិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការច្របូកច្របល់នៃភាពរឹងរបស់លិង្គ។

លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសុខភាពផ្លូវភេទរដ្ឋកាលីហ្វូញាប៉ែកខាងត្បូង បានមានប្រសាសន៍ថា ការធាត់ពេកក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។ «ភាពធាត់លើស ទំងន់អាចផ្លាស់ប្ដូរនូវតុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យកម្លាំងផ្លូវភេទរបស់អ្នកថយចុះ។

៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖ លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌល ឱសថផ្លូវភេទ និងជានិពន្ធនាយក នៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិកបានណែនាំថា « មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះពួកគេតែងមានអារម្មណ៍ធុញថប់ ភ្លេចបញ្ហា ផ្លូវភេទនិងក៏មិនមានសុខភាពល្អក្នុងការរួមភេទ នោះទេ»៕

Layl-019

Filed in: សិល្បៈ, សុខភាព

Recent Posts